កាលបរិច្ឆេទ: ០៧ កក្កដា ២០២២ / សុខភាព
អ្នកចូលរួមប្រមាណ៨៥នាក់ ក្នុងចំណោមនោះគឺមានភ្នាក់ងារទទួលភ្ញៀវជាច្រើននាក់ គ្រូពេទ្យចំនួន១៧នាក់ និស្សិតពេទ្យចំនួន៣នាក់ និងជំនួយការឱសថការីចំនួនពីរនាក់ អ្នកខ្លះមកពីទីក្រុង Kolda ខ្លះទៀតមកពីទីក្រុង Sédhiou ឃុំ Tanaff ឃុំ Saréyoba ទីក្រុង Adéane ភូមិ Cap Skiring ឃុំ Oussouye ឃុំ Thionck Essyl ឃុំ Bignona ភូមិ Elinkine និងឃុំ Bounkiling បានចូលរួមសិក្ខាសាលាថ្នាក់ក្រោយឧត្តមសិក្សាក្រោមប្រធានបទៈ «ប្រូប៊ីយ៉ូទិកជួយបំបាត់ស្រ្តេស» កាលពីថ្ងៃទី១៨ មិថុនា ដែលបានប្រព្រឹត្តិទៅនៅក្នុងសណ្ឋាគារ Kadiandoumague នៅទីក្រុង Ziguinchor។
សិក្ខាសាលានេះមានអ្នកចូលរួមច្រើន បើទោះបីជាស្ថានភាពនយោបាយក្នុងស្រុកមិនអំណោយផលក្តី។ មុននោះមួយថ្ងៃ មានបាតុកម្មមុនថ្ងៃបោះឆ្នោតដែលរៀបចំឡើងដោយគណបក្សប្រឆាំង និងក្រុមអ្នកគាំទ្រ។ ចាប់ពីម៉ោងបីរសៀលរហូតដល់អធ្រាត្រ ក្រុមយុវជនបានដុតកង់ឡាននៅតាមហាវិថីនានានៃទីក្រុង ហើយអ្នកខ្លះព្រួយបារម្ភថាបាតុកម្មអាចបន្តរហូតទៅដល់ថ្ងៃស្អែកទៀត ចំថ្ងៃដែលមានសិក្ខាសាលា។ ប៉ុន្តែសំណាងល្អ បាតុកម្មត្រូវបានបញ្ចប់នៅថ្ងៃដដែលនោះ។
លោកវេជ្ជបណ្ឌិត Ngorn ដែលមានវត្តមាននៅក្នុងសិក្ខាសាលានេះមានប្រសាសន៍គូសបញ្ជាក់ថា ប្រូប៊ីយ៉ូទិក និងគុណប្រយោជន៍របស់វាមិនត្រូវបានគេលើកយកមកនិយាយនៅក្នុងកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាឡើយ ដូច្នេះហើយបានជាសិក្ខាសាលាមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
លោក Bacary Diatta និងលោក Justin Biaye អ្នករៀបចំសិក្ខាសាលាបានរាយការណ៍យ៉ាងដូច្នេះ៖ «យើងបានសហការយ៉ាងស្អិតរមួតជាមួយគ្រូពេទ្យម្នាក់លើប្រធានបទស្តីពីជំងឺស្រ្តេសនេះ ហើយគាត់បានធ្វើបទបង្ហាញដល់យើងពីដំណើរការនៃជំងឺស្រេ្តស ពីរោគសញ្ញា និងពីផលវិបាកដែលធ្វើឲ្យប៉ះពាល់ដល់រាងកាយ។ បន្ទាប់មក យើងផ្តោតសំខាន់ទៅលើផលវិបាកដែលបង្កឡើងដោយជំងឺស្រ្តេសទៅលើប្រព័ន្ធរំលាយអាហារ និងផ្តោតទៅលើគុណប្រយោជន៍របស់ប្រូប៊ីយ៉ូទិក ជាពិសេសគឺផលិតផលខេមប្រូប៊ីយ៉ូទិករបស់ក្រុមហ៊ុនផលិតឱសថប៉េប៉េអឹមសម្រាប់ការព្យាបាលបញ្ហាស្រ្តេស»៕